ការស្វែងយល់អំពី OWASP LLM Top 10៖ អ្វីដែលចាំបាច់សម្រាប់សុវត្ថិភាពប្រព័ន្ធបញ្ញាសិប្បនិម្មិត AI
សាកស្រមៃមើលពិភពលោកមួយដែល AI មាននៅគ្រប់ទីកន្លែង ហើយនរណាក៏អាចចូលស្វែងរកព័ត៌មានតាមរយៈវាបានដែរ។ ប្រព័ន្ធ AI ភាគច្រើនពឹងផ្អែកលើម៉ូឌែលដែលប្រើអត្ថបទជាគោល ដែលគេស្គាល់ថាជា LLMs (Large Language Models)។ ទោះជាយ៉ាងណាក៏ដោយ វាក៏អាចនាំមកនូវហានិភ័យបានផងដែរ ជាពិសេសនៅពេលនិយាយអំពីសន្តិសុខ និងទិន្នន័យផ្ទាល់ខ្លួននៅចំណុចណាមួយ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ មានសហគមន៍មិនរកប្រាក់ចំណេញមួយឈ្មោះថា OWASP ដែលកំពុងធ្វើការដើម្បីពង្រឹងសុវត្ថិភាពកម្មវិធី (Software)។ ពួកគេបានបង្កើត OWASP Top 10 សម្រាប់កម្មវិធី LLM ឆ្នាំ ២០២៥ ដែលជាគម្រោងបង្ហាញពីចំណុចខ្សោយសន្តិសុខសំខាន់ៗបំផុតក្នុងប្រព័ន្ធ…
